ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ព័ត៌មានថ្មីពិត មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887
Seo Services

ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ

September 25, 2024
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

«ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ» គឺជាផែនទីបង្ហាញផ្លូវ និងជាការចែករំលែកការយល់ដឹង ចំណេះដឹង ព័ត៌មាន និងទិន្នន័យអំពីស្ថានភាពបរិស្ថាន និងធនធានធម្មជាតិ ដល់សាធារណជន សំដៅចូលរួមចំណែកការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យ បរិស្ថាន ឆ្នាំ២០២៣-២០២៨ ឱ្យសម្រេចបាននូវ «ភាពស្អាត» «ភាពបៃតង» និង«ចីរភាព» ក៏ដូចជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

ស្របគ្នានេះ លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានផ្ដល់ការគាំទ្រដល់ការបោះពុម្ពផ្សាយសៀវភៅ «ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ» ផែនការយុទ្ធសាស្រ្តនេះត្រូវបានរៀបចំឡើងសម្រាប់បង្កើនការអប់រំ និងការផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងបរិស្ថានតាមរយៈវិស័យពាក់ព័ន្ធរបស់អង្គភាពចំណុះក្រសួងបរិស្ថាន។ ដើម្បីភ្ជាប់ទំនាក់ទំនងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមបង្កើនការអប់រំផ្សព្វផ្សាយព័ត៌មានបរិស្ថាន។

សូមជម្រាបជូនថា «ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ» រយៈពេល ឆ្នាំ២០២៤-២០២៥នេះ មានការកំណត់ទិសដៅជាយុទ្ធសាស្រ្តចំនួន៧ និងយុទ្ធសាស្រ្តចំនួន៣៦ រួមនិងសកម្មភាពចំនួន ៣១៩សកម្មភាព ដើម្បីការអនុវត្តប្រកបដោយប្រសិទ្ធភាព៕

ក្រសួងសាធារណការ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin Engineering Corporation ចុះកិច្ចសន្យាដើម្បីសិក្សាលេីការងារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉

September 25, 2024

(ភ្នំពេញ)៖ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះហត្ថលេខាលើកិច្ចសន្យា ដើម្បីសិក្សាលម្អិតបច្ចេកទេស រៀបចំឯកសារប្លង់លម្អិត និងជួយការងារលទ្ធកម្មជ្រើសរើសក្រុមហ៊ុនសាងសង់ និងត្រួតពិនិត្យគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស Yooshin Engineering Corporation។

ពិធីនេះមានការចូលរួមពីលោកអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតាមអង្គភាពក្រោមឱវាទក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុន ទីប្រឹក្សាបច្ចកទេស Yooshin Engineering Corporation។

ពិធីចុះហត្ថលេខានេះធ្វើឡើងក្នុងគោលបំណងឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវធ្វើការសិក្សាលម្អិតលើបច្ចេកទេស ការរៀបចំឯកសារ និងជួយការងារលទ្ធកម្មជ្រើសរើសក្រុមហ៊ុនសាងសង់ ត្រួតពិនិត្យគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាជំហានដ៏មានសារៈសំខាន់មួយ មុនឈានដល់ការជ្រើសរើសក្រុមហ៊ុនសាងសង់ នាពេលខាងមុខ៕

ព្រះខ័នរាជ ឡើងទៅប៉ះក្រុមយុវជនសាមគ្គី ដើម្បីដណ្តើមពាន ស្វាយរៀង U-18

November 19, 2023

 

(ស្វាយរៀង)៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំរបស់ព្រះខ័នរាជស្វាយរៀង បានឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើម ពានស្វាយរៀង U-18 ជំនាន់ទី១ ឆ្នាំ២០២៣ ទល់នឹងក្រុមយុវជនសាមគ្គី ដែលនឹងធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀងតែម្តង។

ការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នាកីឡដ្ឋានខេត្តស្វាយរៀង ព្រះខ័នរាជបានទម្លាក់គូប្រជែង សសយក ស្រុកកំពង់រោទិ៍ ដោយលទ្ធផល ៤ទល់នឹង០ នៃជំនួបដែលត្រូវបានធ្វើឡើងនាម៉ោង ៣៖៣០នាទីរសៀល។

សម្រាប់គូប្រជែង យុវជនសាមគ្គីដែលបានឡើងវគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិនោះ ក៏ព្រោះតែគូប្រកួត គឺក្រុមស្វាយទាប បានល្មើសលក្ខន្តិកៈនៃការប្រកួត តាមរយៈបានដាក់កីឡាករលើសអាយុចូលលេង។ នេះបើយោងតាមមន្រ្តីរៀបចំការប្រកួតប្រាប់ឱ្យដឹង តាមបណ្តាញសង្គម Telegram៕

នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកានេះ ​ភ្ញៀវទេសចរអន្តរជាតិ​ជាច្រើនកុះករ មកទស្សនាថ្ងៃរះ នៅប្រាសាទអង្គរវត្ត

November 19, 2023

  សៀមរាបៈ នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ភ្ញៀវទេសចរ អន្តរជាតិ ជាច្រើនកុះករ បានមកទស្សនាមើលថ្ងៃរះ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

លោក ណន ណៃ មគ្គុទ្ទេសទេសរណ៍ ១រូប ប្រចាំតំបន់សៀមរាបអង្គរ បាននិយាយនៅ ព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា នេះថា នៅព្រឹកនេះ ភ្ញៀវទេសចរបរទេស ខ្ទង់ជាង ១.០០០ នាក់ មកទស្សនាមើលថ្ងៃរះ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

លោក បាននិយាយថា នៅព្រឹកនេះ ភ្ញៀវទសេចរ ភាគច្រើន ជាភ្ញៀវមកពអឺរ៉ុប ហើយ ព្រឹកនេះ ក៏ដូចជាព្រឹករាល់ថ្ងៃដែរ ដែលភ្ញៀវនិយម មកមើលថ្ងៃរះនេះ។

លោកបានបន្តថា មគ្គុទ្ទេសទេសក៍ទេសចរណ៍ មានកាងារធ្វើជាបណ្តើៗហើយ ដោយសារការមកដល់របស់ភ្ញៀវគ្រប់ជាតិសាសន៍ មកទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្ត តំបន់សៀមរាបអង្គរ ខេត្តសៀមរាប យើងនេះ។

បើតាមផ្នែកវិស័យទេសចរណ៍ បាននិយាយជាបន្តបន្ទាប់ កន្លងមកនេះថា ក្រោយពីបើក ឱ្យប្រើប្រាស់ព្រលានយន្តហោះអន្តរជាតិថ្មីនេះហើយ ភ្ញៀវទេសចរ អន្តរជាតិ ក្នុង ១ថ្ងៃ មានការចុះថតយន្តហោះជាង ១០ ជើង ដោយនាំភ្ញៀវរាប់ពាន់នាក់ មកជាមួយ មានន័យថា សន្ទុះភ្ញៀវផ្ទុះឡើង យ៉ាងគំហុកហើយ៕/V/r

លោកស្រី ឱ វណ្ណឌីន ជំរុញដល់អង្គការដៃគូ និងក្រសួងពាក់ព័ន្ធ សហការរួមគ្នា ទប់ស្កាត់និងឆ្លើយតប ចំពោះបញ្ហាសុខភាពភ្នែកនៅកម្ពុជា

August 28, 2023


(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងជំរុញដល់កម្មវិធីជាតិសុខភាពភ្នែក (NPEH)នៃក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី និងអង្គការដៃគូមូលនិធិហ្រ្វេដហូឡូ (The Fred Hollows Foundation) បន្ដសហការរួមគ្នា ដើម្បីទប់ស្កាត់និងឆ្លើយតប ចំពោះបញ្ហាសុខភាពភ្នែកនៅកម្ពុជា។

ការថ្លែងបែបនេះរបស់លោកស្រី ឱ វណ្ណឌីន ក្នុងឱកាសតំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ដាក់ឱ្យអនុវត្តគម្រោងសុខភាពភ្នែកប្រកបដោយនិរន្តរភាព និងសមធម៌ Sustainable and Equitable Eye-health through Integrated People-Centred Eye Care (SEE-IPEC)

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានថ្លែងការគាំទ្រ១០០% ដែលកម្មវិធីជាតិសុខភាពភ្នែក សហការជាមួយអន្តរវិស័យ រៀបចំ និងអនុវត្តគម្រោងគាំទ្រដល់ប្រព័ន្ធសុខាភិបាល និងគិតគូរពីនិរន្តរភាព។ លើសពីនោះ លោកស្រីក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនដល់អង្គសិក្ខាសាលាផងដែរដូចជា៖

១៖ បន្ត និងជំរុញបន្ថែម ក្នុងការសហការ ធ្វើការរួមគ្នាភាពជាដៃគូល្អ ដើម្បីទប់ស្កាត់និងឆ្លើយតប ចំពោះបញ្ហាសុខភាពភ្នែកនៅកម្ពុជា។

២៖ កម្មវិធីត្រូវតែរៀបចំ និងអនុវត្តជាការឆ្លើយតបតាមបែបបរិយាបន្ន ( Inclusive Program)

៣៖ សូមឱ្យក្រសួងអប់រំ ជួយជំរុញការអប់រំ សិស្សានុសិស្សនៅតាមសាលារៀនអោយយល់ដឹង និង ថែទាំសុខភាពភ្នែក។

៤៖ ខិតខំជំរុញឱ្យមានការចូលរួមសកម្មពីសហគមន៍

៥៖ បន្តកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគី រៀបចំគម្រោងថ្មីៗបន្ថែមទៀត ដោយមានគោលដៅយុទ្ធសាស្រ្តស្របជាមួយនឹងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។

ទន្ទឹមនឹងអនុសាសន៍ខាងលើ លោកសាស្រ្តាចារ្យ ងី ម៉េង នាយកកម្មវិធីជាតិសុខភាពភ្នែក ក៏បានលើកទឹកចិត្ត និងជំរុញដល់មន្ត្រីនៅមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ ដែលផ្តល់សេវាថែទាំសុខភាពភ្នែក សហការគ្នា តម្រង់ទិសការងារសុខភាពភ្នែក ឆ្លើយតបរួមគ្នា ដើម្បីកាត់បន្ថយភាពពិការភ្នែក និងគំហើញថយចុះ និងសម្រចបានគោលដៅដែលបានកំណត់ក្នុងយុទ្ធសាស្រ្តជាតិក្រសួងសុខាភិបាល។ ក្នុងន័យនេះដែរ លោកសំដៅដល់ការផ្តល់សេវាសុខភាពភ្នែកដោយស្មើភាព ប្រកបដោយគុណភាព និងសមធម៌។

សូមជម្រាបថា គម្រោងសុខភាពភ្នែកប្រកបដោយនិរន្តរភាព និងសមធម៌ មានថវិកាប្រមាណ ២.៣លានដុល្លារ ដែលគាំទ្រថវិកាដោយមូលនិធិហ្វ្រដហូឡូ អនុវត្តក្នុងខេត្តគោលដៅចំនួន៦។ គោលបំណងចម្បងៗ នៃគម្រោងនេះ គឺរួមចំណែកគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងគុណភាព និងបង្កើនសេវាសុខភាពភ្នែកតាមរយៈ (១). ការគាំទ្រការពង្រឹងអភិបាលកិច្ចនៃសេវាសុខភាពភ្នែក (២). ការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាព មន្ត្រីសុខភាពភ្នែក (៣). ការបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋស្តីពីការថែទាំសុខភាពភ្នែក (៤). ការផ្តល់សេវាសុខភាពភ្នែកប្រកបដោយគុណភាព សមធម៌ បរិយាប័ន្ន និងមេត្រីភាព។

សម្រាប់សិក្ខាសាលានៅថ្ងៃនេះ ចំពោះអ្នកចូលរួមតំណាងមកពីក្រសួងសុខាភិបាល កម្មវិធីជាតិសុខភាពភ្នែក ក្រសួងអប់រំយុវជននិងកីឡា ក្រសួងកិច្ចការនារី ក្រុមប្រឹក្សាសកម្មភាពជនពិការ DAC, តំណាងអង្គការ WHO ប្រចាំប្រទេសកម្ពុជា មន្ទីរសុខាភិបាលខេត្ត បុគ្គលិកមន្ទីរពេទ្យ តំណាងមន្ទីរកិច្ចការនារីខេត្ត តំណាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ តំណាងអង្គការជនពិការកម្ពុជា និងអង្គការដៃគូដែលកំពុងអនុវត្តកម្មវិធីសុខភាពភ្នែកទាំងអស់ ក៏បានប្ដេជ្ញារួមគ្នា ដើម្បីចួលរួមទប់ស្កាត់ និងឆ្លើយតប ចំពោះបញ្ហាសុខភាពភ្នែកនៅកម្ពុជា៕

ឯកឧត្តម វ៉ី សំណាង និងឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាសុំកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ

August 28, 2023
   កំពង់ស្ពឺ: ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣  ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាសុំកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត ដែលស្ថិតនៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ មកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺវិញ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ស្ពឺ។

រូបថត៖ កំពង់ស្ពឺ

Powered by Blogger.